Kane ប្ដេជ្ញា​ចិត្ត​យក​ពាន UEFA Nations League ជូន​អង់គ្លេស​ឲ្យ​បាន

0
61

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Tottenham Hotspur កីឡាករ​ Harry Kane បាន​លើកឡើង​ប្រាប់​គេហទំព័រ​ UEFA ថា​ ខ្លួន​នឹង​ជួយ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​បញ្ចប់​គ្រោះ​មិន​ឈ្នះ​ពាន តាម​រយៈ​ឈ្នះ​ពាន UEFA Nations League។

Kane បាន​និយាយ​ថា​៖ ” វា​ជា​ព្រឹត្តិការណ៍​ថ្មី​មួយ​ ប៉ុន្តែ​វា​ជា​ឱកាស​ក្នុង​ការ​ឈ្នះ​ពាន​ក្នុង​អាវ​របស់​អង់គ្លេស ហើយ​ឆ្នាំ១៩៦៦ (ឆ្នាំ​អង់គ្លេស​ឈ្នះ World Cup) មាន​រយៈពេល​យូរ​ណាស់​ហើយ។ យើង​ទាំង​អស់​ចង់​ឈ្នះ​ពាន និង​ចែក​រំលែក​ជាមួយ​នឹង​អ្នក​គាំទ្រ ” ។

កីឡាករ​រូប​នេះ​បាន​បន្ត​ថា​៖ ” ជា​កីឡាករ​ម្នាក់ អ្នក​ចង់​នាំ​យក​ភាព​សប្បាយ​រីករាយ​ឲ្យ​អ្នក​គាំទ្រ​។ ខ្ញុំ​គិត​ថា​ បើ​ពួក​យើង​បាន​ឈ្នះ វា​នឹង​ក្លាយ​ជា​រឿង​បន្ត​ក្នុង​ការ​សម្រេច​បាន​កិច្ចការ​ធំ​នៅ​ពេល​អនាគត​ ” ។

ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ធ្លាប់​ឈ្នះ​ពាន​តែ​មួយ​គត់​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន ហើយ​ពាន​នោះ​គឺ FIFA World Cup ដែល​ពួក​គេ​ឈ្នះ​នៅ​ឆ្នាំ១៩៦៦៕

See also: ល្អ​មែន! ហាង​នំ TOUS les JOURS ធ្វើ​កម្មវិធី​សប្បុរស​ធម៌​អបអរ​ទិវា​កុមារ​អន្តរជាតិ

Facebook Comments
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here