ល្អ​មែន! ហាង​នំ TOUS les JOURS ធ្វើ​កម្មវិធី​សប្បុរស​ធម៌​អបអរ​ទិវា​កុមារ​អន្តរជាតិ

0
94

កាលពី​ព្រឹក​ថ្ងៃ​ទី​០១ មិថុនា ឆ្នាំ ២០១៩ នេះ ហាង​នំប៉័ង TOUS les JOURS បាន​រៀបចំ​កម្មវិធី​សប្បុរសធម៌ ដែល​មាន​ឈ្មោះថា TOUS les JOURS We Care ដើម្បី​អបអរសាទ​រ​ទិវា​កុមារ​អន្តរជាតិ​។ ក្នុង​កម្មវិធី មាន​ការចូលរួម​ពី​កុមារ​ពី​នៅ​តំបន់ក្រីក្រ​បឹង​ទំពុន ប្រមាណ​ជាង ៥០ នាក់ ដែល​មាន​អាយុ​ចាប់ពី​៤​ឆ្នាំ​ដល់​១២​ឆ្នាំ ព្រម​ទាំង​ភ្ញៀវ​កិត្ត​យស​និង បុគ្គលិក​ទាំងអស់​របស់​ក្រុមហ៊ុន Yinkok Food Corp. ផង​ដែរ។

ជា​ការចូលរួម​ចំណែក​អបអរសាទរ​ដល់​ទិវា​កុមារ​អន្តរជាតិ​មាន​ឆ្នាំ​នេះ ហាង​នំប៉័ង TOUS les JOURS បាន​រៀបចំ​សកម្មភាព​កម្សាន្ត​សប្បាយៗ​ជាច្រើន​ដល់​កុមារ​ដែល​ចូលរួម​ដូចជា ការ​បង្ហាត់​របៀប​រចនា​នំ​ខេក​ពី​អ្នក​ជំ​នា​ញ​ផ្នែក​ដុត​នំ​ពី​ប្រចាំ​TOUS les JOURS ការ​ច្រៀង​ចម្រៀង លេង​ហ្គេម​ល្បង​ប្រាជ្ញា និង​ការ​ចែក​ជូន​នូវ​សម្ភារៈ​សិក្សា និង​សម្ភារៈ​ប្រើប្រាស់​ផ្សេង​ជាច្រើន​ទៀត​ផង​ដែរ។

លោក ខួច សុខលី នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Yinkok Food Corp. បាន​លើក​ឡើង​ថា៖ “យើង​មាន​ក្ដី​រីករាយ​ជា​ខ្លាំង​ក្នុង​ការចូលរួម​ចំណែក​ធ្វើ​កិច្ច​ការងារ​សង្គម ហើយ​យើង​តែងតែ​បាន​ចូលរួម​ធ្វើ​សកម្មភាព​ទាំង​នោះ​ជាច្រើន​កន្លងមក​រួចហើយ។ ដោយឡែក​សម្រាប់​ពេលនេះ យើង​បាន​រៀបចំ​កម្មវិធី TOUS les JOURS We care នេះ​ឡើង​ដើម្បី​អបអរសាទរ​ទិវា​កុមារ​អន្តរជាតិ ដើម្បី​ជួយ​លើក​កំពស់​សិទ្ធ​កុមារ និង លើក​ទឹក​ចិត្ត​ដល់​កុមារ​មកពី​តំ​បន់​ក្រីក្រ ដែល​មាន​ជី​ភាព​ខ្វះខាត ត្រូវការ​ជំនួយនិង​ការ​យកចិត្តទុកដាក់​ពី​សង្គម និង​យើង​ទាំង​អស់​គ្នា ដើម្បី​ជំរុញ​អោយ​ពួកគេ​ខិត​ខំ​សិក្សា ក្រេប​ជញ្ជក់​ចំណេះ​ដឹង ព្រោះ​កុមារ​ទាំងអស់​ជា​ទំពាំង​ស្នង​ឫស្សី​របស់​ប្រទេសជាតិ និង​ជួយ​ដល់​ការ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​យើង​នា​ពេល​អនាគត​។ ដូច​នេះ​ហើយ​យើង​រួមគ្នា​លើកស្ទួយ​សិទ្ធ​រស់រាន​មានជីវិត​របស់​កុមារ​ទាំងអស់​លើ​ពិភព​លោក និង​ផ្ដល់​អោយ​ពួកគេ​ទទួល​ការ​បាន ការ​ចិញ្ចឹម​បីបាច់​ថែរក្សា ការ​រៀន​សូត​អប់​រំ ហើយ​ត្រូវ​លុប​បំបាត់​ការរើសអើង ការ​រំលោភ​បំពាន ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​លើ​កុមារ​ជាដើម”។

លោក ខួច សុខលី ក៏​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “TOUS les JOURS មិន​ត្រឹមតែ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ផ្ដល់​ជូន​នូវ​នំប៉័ង​ដែល​ប្រកប​ទៅ​ដោយ​ស្តង់ដារ សេវាកម្ម និង​រសជាតិ​ល្អ​តែ​ប៉ុណ្ណោះ​ទេ ពោល​គឺ​តែងតែ​លើកទឹកចិត្ត​អោយ​បុគ្គលិក​របស់​យើង​អោយ​ចូលរួម​ធ្វើ​កិច្ច​ការងារ​និង​សកម្មភាព​ផ្សេងៗ​ជួយ​ដល់​សង្គម​ផង​ដែរ ព្រោះ​ការផ្លាស់ប្ដូរ​ត្រូវ​ធ្វើ​ចាប់ផ្ដើម​ពី​យើង​ម្នាក់ៗ​ទាំង​អស់​គ្នា ទើប​អាចធ្វើអោយ ប្រទេស​និង​ស​ង្គ​ម​ជាតិ​យើង​មាន​រីក​ចំ​រើ​ន​ល្អ​ប្រសើរ​ទៅ​បាន”៕

Facebook Comments
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here